ទាញយកកម្មវិធីតាម

បញ្ហាទូទៅ


1. តើធ្វើដូចម្តេចដើម្បីតាមដានកញ្ចប់?

ក៖ ពិនិត្យមើលថាតើកញ្ចប់ទំនិញត្រូវបានបញ្ជូនមកប្រទេសកម្ពុជាហើយមែនទេ? អ្នកអាចពិនិត្យមើលស្ថានភាពនៃការបញ្ជាទិញដោយផ្ទាល់នៅក្នុងការបញ្ជាទិញឬបញ្ជីដឹកជំនួស ប្រសិនបើស្ថានភាពនៃការបញ្ជាទិញបង្ហាញថាបានផ្ញើមកកម្ពុជា នោះមានន័យថាកញ្ចប់នោះត្រូវបានបញ្ជូនមកកម្ពុជាហើយ។

ខ៖ ពិនិត្យមើលថាតើកញ្ចប់បានមកដល់ប្រទេសកម្ពុជាហើយឬនៅ? ដំបូងបន្ទាប់ពីកញ្ចប់មកដល់ឃ្លាំងនៅប្រទេសកម្ពុជា ហើយប្រព័ន្ធនឹងផ្ញើសារទៅកាន់អ្នកដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកទទួលបានសំបុត្រពីស្ថានីយ៍នោះមានន័យថាកញ្ចប់វិក្កយបត្រវេចខ្ចប់ជាក់លាក់បានមកដល់ឃ្លាំងប្រទេសកម្ពុជាហើយ។ ប្រសិនបើអ្នកទទួលបានសារពីក្រុមហ៊ុននោះមានន័យថាកញ្ចប់ទំនិញខ្ចប់រួមបានមកដល់ឃ្លាំងប្រទេសកម្ពុជាហើយ។ ប្រសិនបើអ្នកមិនបានចូលមើលឬមិនទទួលសារជូនដំណឹងទេ អ្នកត្រូវពិនិត្យមើលតានដានស្ថានភាពនៅកន្លែងបញ្ជីដឹកទំនិញ។ ស្ថានភាពបង្ហាញថា រង់ចាំការទូទាត់នៅក្នុងឃ្លាំង ដល់ឃ្លាំងបានទូទាត់ មានន័យថាទំនិញទាំងអស់នៅបញ្ជីដឹកបានមកដល់ឃ្លាំងនៅកម្ពុជាហើយ។

2. តើធ្វើដូចម្តេចដើម្បីទទួលបានព័ត៌មានអាស័យដ្ឋានឃ្លាំងនៅប្រទេសចិនរបស់Eontop Mall ហើយយកទៅបំពេញវានៅក្នុង Taobao?

សូមចុច [របស់ខ្ញុំ]-[អាសយដ្ឋានប្រទេសចិន] ដើម្បីស្វែងរកព័ត៌មានអាសយដ្ឋានលម្អិតរបស់ឃ្លាំងនៅប្រទេសចិន។ អាសយដ្ឋាននិងព័ត៌មានផ្សេងទៀតត្រូវបានចម្លងដោយគ្រាន់តែចុចរួចយកទៅបិទភ្ជាប់នៅកន្លែងព័ត៌មានទទួលទំនិញរបស់ Taobaoជាការស្រេច

3. តើត្រូវចំណាយពេលប៉ុន្មានថ្ងៃសម្រាប់ការដឹកពីចិនមកកម្ពុជា?

 ការដឹកជញ្ជូនជាទូទៅគឺ ៦-៨ ថ្ងៃ.ទំនិញដែលចូលឃ្លាំងនៅគួងចូវ និងត្រូវបញ្ចែញនៅថ្ងៃតែមួយ។ រយៈពេលរាប់ថ្ងៃបញ្ជូនទំនិញគឺរាប់ពីថ្ងៃបញ្ជេញទំនិញពីឃ្លាំងនៅគួងចូវ។

ថ្លៃសេវាបញ្ញើដឹកទំនិញអន្តរជាតិ


4. តើធ្វើដូចម្តេចដើម្បីគណនាការដឹកជញ្ជូនអន្តរជាតិ?

ក៖ គណនាតាមទម្ងន់ (មាឌទម្ងន់និងទម្ងន់ជាក់ស្តែងត្រូវបានគេហៅថាទម្ងន់) ភំ្នពេញនិងខេត្តនានាគិត ១ ដុល្លា/គីឡូក្រាម  ក្រុងព្រះសីហនុ(មានកន្លែងយកខ្លួនឯងបាន) ១.៥ ដុល្លា/គីឡូក្រាម។

ខ៖ ប្រសិនបើទំនិញមានទំហំធំនោះគិតតាមមាឌដែល នៅភ្នំពេញនិងខេត្តនានាតម្លៃ 180$/m3 រីឯនៅក្រុងព្រះសីហនុ(មានកន្លែងយកខ្លួនឯងបាន) 205$/m3

5. តើធ្វើដូចម្តេចដើម្បីបញ្ចូលទឹកប្រាក់?

ចុច [ខ្ញុំ]-[សមតុល្យ]-[បញ្ចូលទឹកប្រាក់] ធ្វើតាមការណែនាំដើម្បីបំពេញនិងបញ្ចូលព័ត៌មានដែលពាក់ព័ន្ធហើយរង់ចាំឱ្យបុគ្គលិកពិនិត្យឡើងវិញ។

6. តើថ្លៃសេវាកម្មជួយទិញគិតប៉ុន្មានភាគរយ?

ថ្លៃសេវាកម្ម 0%។

7. តើត្រូវគណនាប៉ាស្មានថ្លៃដឹកទំនិញអន្តរជាតិយ៉ាងដូចម្តេច?

សូមចុច [ប៉ាន់ស្មានថ្លៃដឹកជញ្ជូនអន្ដរជាតិ] ហើយបំពេញព័ត៌មានកញ្ចប់តាមប្រអប់ ដើម្បីគណនាថ្លៃដឹកជញ្ជូនអន្ដរជាតិដែលសមស្រប។

8. តើអ្វីជាភាពខុសគ្នារវាងទម្ងន់ដែលត្រូវគិតលុយនិងទម្ងន់ជាក់ស្តែង?

ទម្ងន់ដែលត្រូវគិតលុយគឺជាទម្ងន់ដែលត្រូវគិតថ្លៃហើយជាទូទៅធំជាងឬស្មើនឹងទម្ងន់ជាក់ស្តែងនៃកញ្ចប់ទំនិញ។​ ឧទាហរណ៍ទំហំនៃកញ្ចប់មួយដែលមានទំងន់ជាក់ស្តែង ២ គីឡូក្រាមគឺ៖ 30cm*30cm*30cmបន្ទាប់មកទម្ងន់របស់កញ្ចប់30cm*30cm*30cm/5000=5.4kg ហើយទម្ងន់ដែលត្រូវបង់លុយគឺ 5.4kg

9. តើមានការដឹកជញ្ជូនឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជាទេ?

ការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាគឺតម្រូវឱ្យគិតថ្លៃដឹកជញ្ជូនដោយមិនគិតពីទីក្រុងភ្នំពេញឬនៅបណ្តាលខេត្តឡើយ។ កញ្ចប់ដែលមានទំងន់លើសពី ៣ គីឡូក្រាមនឹងត្រូវគិតថ្លៃថ្លៃដឹកជញ្ជូន ១ ដុល្លារ។ ចំពោះស្តង់ដារនៃគិតលុយតាមទម្ងន់ផ្សេងទៀត សូមយោងតាមឯកសារជាក់លាក់នៃគោលការណ៍គិតលុយ។

10. តើសេវាកម្មដាក់កេសឈើនិងសេវាកម្មធានារ៉ាប់រងគឺជាអ្វី? ហើយវាមានសារៈប្រយោជន៍អ្វី?

ក៖ គោលបំណងនៃការវាយកេសឈើគឺដើម្បីធានាថាទំនិញមិនសូវងាយខូចក្នុងកំឡុងពេលដឹកជញ្ជូន ចំពោះរបស់របរដែលងាយខូចទូទៅដូចជាថូកែវនិងវត្ថុផ្សេងទៀតវាត្រូវបានគេណែនាំឱ្យប្រើសេវាកម្មកេសឈើដើម្បីធានាទំនិញមកដល់ដោយសុវត្ថិភាព។

ខ៖ សេវាកម្មធានារ៉ាប់រងសំដៅលើការទិញធានារ៉ាប់រងសម្រាប់កញ្ចប់ទំនីញ ប្រសិនបើកញ្ចប់បាត់នោះក្រុមហ៊ុនដឹកជញ្ជូនត្រូវការទូទាត់សងតាមស្តង់ដារជាក់លាក់។ ជាទូទៅយើងខ្ញុំណែនាំឱ្យទិញធានារ៉ាប់រងសម្រាប់កញ្ចប់ដែលមានតម្លៃលើសពី ១០០ ដុល្លារ ដើម្បីកាត់បន្ថយហានិភ័យ។

11. តើEontop Mallផ្តល់សេវាកម្មអ្វីខ្លះ?

Eontop Mallមានអាជីវកម្មសំខាន់បីគឺភ្នាក់ងារទិញ ភ្នាក់ងារដឹកជញ្ជូន និងភ្នាក់ងារទូទាត់។

ក៖ សេវាកម្មទិញទំនិញគឺដើម្បីជួយអ្នកប្រើប្រាស់ក្នុងការទិញទំនិញពីប្រទេសចិននិងដឹកជញ្ជូនជូនលោកអ្នកមកកាន់ប្រទេសកម្ពុជា។

ខ៖ សេវាកម្មដឹកជញ្ជូនគឺដើម្បីជួយអ្នកប្រើប្រាស់ក្នុងការដឹកជញ្ជូនពីប្រទេសចិនមកកម្ពុជា អ្នកប្រើត្រូវផ្ញើកញ្ចប់ទំនិញទៅឃ្លាំងប្រទេសចិនរបស់ Eontop Mall

គ៖ សេវាកម្មទូទាត់គឺដើម្បីជួយអ្នកប្រើប្រាស់ដែលត្រូវការផ្ទេរប្រាក់ទៅឱ្យឈ្មួញនៅប្រទេសចិន ប៉ុន្តែគាត់មិនមានប្រាក់យន់គ្រប់គ្រាន់ដើម្បីទូទាត់។ អ្នកប្រើប្រាស់អាចបម្លែងចំនួនទឹកប្រាក់ដែលត្រូវទូទាត់ជាប្រាក់ដុល្លារតាមអត្រាប្តូរប្រាក់របស់ Eontop Mallនិងទូទាត់ទៅអោយ Eontop Mall ហើយ Eontop Mall នឹងបង់ប្រាក់ឱ្យអ្នកឈ្មួញនៅប្រទេសចិនជាប្រាក់យន់ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការជោគជ័យ។